khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ EDI បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីផ្នក់គំនិត និងទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
     
    ចែករំលែក ៖

    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីផ្នក់គំនិត និងទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា ដែលមានសិក្ខាកាមចូលរួមចំនួន១៣៥នាក់។

     

    វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ជូនដល់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលឧទ្ទេសនាមដោយលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេស្ទន៍ឡាញអេឌ្យូខេសិនគ្រុប ខូអិលធីឌី វគ្គនេះសិក្សារយៈពេល២ពេល ពីរសៀលថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២០។

    ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើមមានដូចជា៖ ទម្លាប់ទី១-មានភាពជាម្ចាស់ការ។ ទម្លាប់ទី២-គិតហើយសឹមគូរ។ ទម្លាប់ទី៣-ធ្វើការងារសំខាន់មុន។ ទម្លាប់ទី៤-គិតបែបឈ្នះឈ្នះ។ ទម្លាប់ទី៥-ស្តាប់គេឲ្យយល់សិន មុននឹងធ្វើឲ្យគេយល់ពីយើង។ ទម្លាប់ទី៦-សហការដើម្បីឧត្តមប្រយោជន៍។ ទម្លាប់ទី៧-បន្តការអភិវឌ្ឍខ្លួន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ